ព័ត៌មានជាតិ

អគ្គីភយ័ឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជិតស្ថានីយ៌រថភ្លើងក្រុងព្រះសីហនុ !!

(ព្រះសីហនុ) ៖ បុរសម្នាក់រលាកភ្លើងរងរបួសធ្ងន់ ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះពលរដ្ឋលក់ដូរ និងលក់សាំងដបមួយកន្លែង នៅម្តុំជិតស្ថានីយ៌រថភ្លើងក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃទី២៩មីនា២០២៣ ហើយករណីនេះសមត្ថកិច្ចបានអន្តរាគមន៌ជួយពន្លត់ទាន់ពេល មិនរាលដាលបន្ត។សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ ម៉ៅ ម៉ាឡៃ ភេទស្រី អាយុ ៧០ ឆ្នាំជនជាតិខ្មែរ ចំណែកបុរសម្នាក់ដែលរបួសធ្ងន់ ឈ្មោះ គង់ សុីថា ប្រុស អាយុ ៥៧ ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នបាន បញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ករណីនេះក៏បណ្តាលឲ្យខូចខាតម៉ូតូ មួយគ្រឿង ពណ៌ខ្មៅម៉ាក HONDA Dream ហើយបើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ បណ្តាលមកពីមានអ្នកដំណើរម្នាក់ ចូលមកទិញបារីជក់ហើយកេះដែកកេះក្បែរដបសាំងដែលដាក់លក់មុខផ្ទះ បណ្ដាលឲ្យឆាបឆេះជាអគ្គិភ័យ ហើយករណីនេះ សមត្ថកិច្ចដោះស្រាយបន្តតាមនិតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។