ព័ត៌មានជាតិ

ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៅឃុំព្រៃរំដេង ស្រុកគីរីវង់

(តាកែវ) ៖នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC លោកទីប្រឹក្សាបច្ចេកទេស CS1 អជ្ញាធរមូលដ្ឋាន លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានចុះពិនិត្យវឌ្ឍនភាពការងារគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៅឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ ដែលគម្រោងគ្រោងស្តារប្រឡាយចំនួន ០២ខ្សែ គ្របដណ្តប់លើឃុំចំនួន ០៤ រួមមានឃុំព្រៃរំដេង ឃុំតាអូរ ឃុំភ្នំដិន និងឃុំគីរីចុងកោះ ដែលបានបញ្ចប់ការសិក្សារួចរាល់ និងអនុវត្តក្នុងឆ្នាំ ២០២៣នេះ។ បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារក៏បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងឃុំព្រៃរំដេងផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។