ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ បានអញ្ជើញមកភូមិពោន ឃុំទ្រាន ដើម្បីមកពិនិត្យស្ពានបេតុងដែលបាក់ខូចមិនអាចប្រើប្រាស់បាន ហើយត្រូវការជួសជុលជូនបងប្អូនប្រជាពលរដ្ឋឲ្យដំណើរការដូចប្រក្រតីវិញ

ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមជាមួយឯកឧត្តម អ៊ុង សំអាត ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់សៀម ឯកឧត្តម កែវ អូរម៉ាលីស្ស ប្រធានក្រុមការងារចុះឃុំរអាង ឃុំទ្រាន ឃុំអំពិល និងឃុំគៀនជ្រៃ បានអញ្ជើញមកភូមិពោន ឃុំទ្រាន ដើម្បីមកពិនិត្យស្ពានបេតុងដែលបាក់ខូចមិនអាចប្រើប្រាស់បាន ហើយត្រូវការជួសជុលជូនបងប្អូនប្រជាពលរដ្ឋឲ្យដំណើរការដូចប្រក្រតីវិញ ដែលកិច្ចការនេះឯកឧត្តមប្រធានក្រុមការងារ បានប្រគល់ភារកិច្ចជូនឯកឧត្តមប្រធានក្រុមការងារចុះឃុំទ្រាន ធ្វើការជួសជុលជូនបងប្អូនឡើងវិញឲ្យបានទាន់ពេល។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានជួប សំណេះសំណាលជាមួយសមាជិកគណបក្សដែលអញ្ជើញមកពីភូមិពោន ប៉ែន វាលគ្រាល និងភូមិច្រនៀង ស្ថិតនៅក្នុង ឃុំទ្រាន ស្រុកកំពង់សៀម ។

ខ្លឹមសារសំខាន់ដែលឯកឧត្តម បានធ្វើការសំណេះសំណាលគឺ៖
១. អរគុណចំពោះក្រុមការងារនិង សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានបំពេញការងារបម្រើ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងរយៈពេលប្រាំឆ្នាំ កន្លងទៅ ជាពិសេសក្នុងរយៈពេល ៧ថ្ងៃកន្លងមកក្រោយពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២១ ខែឧសភា ដែលបានធ្វើការផ្សព្វផ្សាយ និងចុះពន្យល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ពីគោលនយោបាយរបស់គណបក្ស និងការគូសសន្លឹកឆ្នោត ។
២. បញ្ជាក់ជូនប្រជាពលរដ្ឋឡើងវិញពីឆន្ទះដ៏មុះមុតនិងទឹកចិត្តជាប្រពៃណីរបស់គណបក្សប្រជាជន ដែលមិនចេះសន្យា ប៉ុន្តែហ៊ានធ្វើពលីកម្មអ្វីៗទាំងអស់ដើម្បីការរស់រានមានជីវិតឡើងវិញ ក្រោយថ្ងៃ៧មករា១៩៧៩ ការបញ្ចប់សង្គ្រាមក្នុងស្រុកតាមរយៈនយោបាយឈ្នះឈ្នះ និងការស្តារសេដ្ឋកិច្ចឡើងវិញ ជាមួយនិងការលើស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យទទួលបានការរីកចម្រើនដូចបច្ចុប្បន្ន។
៣. សង្ឃឹមថាសមាជិក សមាជិកាគណបក្សយើង និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។