ព័ត៌មានជាតិ

យុវជនម្នាក់ដឹកឈើតាមម៉ូតូបែកកង់ដួលសង្កត់ស្លាប់ភ្លាមៗ គួរឲ្យរន្ធត់!

ខេត្តក្រចេះ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងពេលបើកបរម៉ូតូដឹកឈើខ្វះការប្រុងប្រយ័ត្នបាត់បង់ម្ចាស់ការខណៈបែកកង់ក្រោយដួលត្រូវឈើសង្កត់ពីលើ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនារសៀលថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២៣ នៅលេីផ្លូវលំត្រង់ចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ​ ។

ប្រភពបានឱ្យដឹងថាយុវជនរងគ្រោះខាងលើបើកបរម៉ូតូដឹកឈើជាច្រើនដុំនិងមានទម្ងន់ធ្ងន់ខ្លាំងណាស់ហើយកំពុងតែបើកបរស្រាប់តែបែកកង់ខាងក្រោយ ដួលបង្កឱ្យឈើសង្កត់ពីលើបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈបានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះ ឃៀង ភក្ដី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរខេត្តក្រចេះ។

ជនរងគ្រោះបានបើកបរម៉ូតូដឹកឈេីសុក្រំ​បួនជ្រុងទិសដៅពីជើង​ទៅត្បូងដល់ចំណុចកេីតហេតុខាងលេីម៉ូតូបែកកង់ខាងក្រោយរេចង្កូតធ្លាក់ផ្លូវបណ្ដាលឱ្យសង្កត់អ្នកបេីកបរម៉ូតូស្លាប់នៅនឹងកន្លែងកេីតហេតុតែម្ដង។

ការសំណូមពរពីសមត្ថកិច្ចថាពុំមានការលើកទឹកចិតឱ្យប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសផ្ទុយពីការហាមឃាត់នៃច្បាប់ឡើយ។

ព្រោះតែជីវភាពក៏មិនត្រូវប្រឹងប្រែងហួសសមត្ថភាពគួរគិតពីសុវត្ថិភាពផ្ទាល់ខ្លួនជាចម្បងផងដែរ ដូចជាករណីខាងលើនេះជាគំរូស្រាប់ដល់អ្នកប្រកបរបរនោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

ក្រោយកើតហេតុ​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍន:​ បានចុះទៅដល់កន្លែង​កេីតហេតុ ធ្វេីកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។