ព័ត៌មានជាតិ

នារីម្នាក់បើករថយន្ដម៉ាក TOYOTA RUSH បួងចង្កូតបត់ឆ្វេងជ្រុល បណ្តាលឲ្យធ្លាក់កង់មួយចំហៀង ក្រឡាប់ធ្លាក់ចូលក្នុង ប្រឡាយទឹកស្អុយ!

(ភ្នំពេញ)  ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៨ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង
ចំណុចក្បែរនឹងរបងរោងចក្រកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីនារីរងគ្រោះជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបនាងបានបើករថយន្តម៉ាកTOYUTA RUSHពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BD-0240 បើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតបត់ឆ្វេង ឆ្លងចូលទៅផ្លូវ បេតុងមួយខ្សែទៀតគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេលបួងចង្កូតបត់ក៏ធ្លាក់កង់មួយចំហៀង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងធ្លាក់ ចូលទៅក្នុងប្រឡាយទឹកលូតែម្តងទៅ ហើយភ្លាមនោះដែរ ក៏បានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួយយករូបនាងចេញពីក្នុងរថយន្ត ហើយក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ១ ចុះមកដល់រួចពិនិត្យនៅជុំវិញទីតាំងកើតហេតុ មិនមានប៉ះពាល់ទៅលើអ្នកជិតខាង និងមិនប៉ះពាល់លើទ្រពសម្បត្តិរដ្ឋ ក៏ឲ្យនារីជាម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។