ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៥៨៩នាក់អ្នកសះស្បើយ៩៤៥នាក់!

(ភ្នំពេញ) គិតត្រឹមថ្ងៃទី០៧ ខែមិថុនានេះ កម្ពុជាប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន ៥៨៩នាក់ ខណៈអ្នកជំងឺចំនួន៩៤៥ នាក់ជាសះស្បើយ។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៨៩នាក់ អ្នកជាសះស្បើយចំនួន ៩៤៥ នាក់ និងស្លាប់ចំនួន ០៣នាក់។ ដូច្នេះទិន្នន័យឆ្លងសរុបនៅកម្ពុជាកើនដល់៣៤,៨៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៨,០៩២នាក់ និងស្លាប់សរុបចំនួន ២៦៦នាក់៕

ព័ត៌មានបន្ថែម សូមទាក់ទងលេខ១១៥

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។