ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមេសា ឆ្នាំ២០២២ និងលេីកទិសដៅអនុវត្តបន្តរបស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង

(ព្រៃវែង)  :នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរបក្សខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមេសា ឆ្នាំ២០២២ និងលេីកទិសដៅអនុវត្តបន្តរបស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង និងត្រៀមយុទ្ធនាការ នៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សខេត្តសកម្មជនយុវជនតាមមន្ទីរ អង្គភាព ប្រធានក្រុមការងារយុវជនគណបក្សស្រុក ក្រុងជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមក្រើនរម្លឹកដល់ក្រុមការងារយុវជនបក្សខេត្ត ស្រុក ឃុំ និងភូមិទាំងអស់ ស្តីពីវីរភាពដ៏ឧត្តុងឧត្តមរបស់សម្តេចតេជោ ដែលបានបញ្ចប់សង្រ្គាម និងបង្រួបង្រួមជាតិឡើងវិញបានជោគជ័យ នាំមកនូវសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវនយោបាយ ឈ្នះ! ឈ្នះ! នាំឲ្យប្រទេសជាតិមានសុខសន្តិភាពមកទល់សព្វថ្ងៃ បានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចម្រើន ដោយផ្តើមចេញពីយើងទាំងអស់គ្នា។

ក្នុងប្រសាសន៍សំណេះសំណាលនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏បានថ្លែងសរសើរចំពោះការខិតខំរបស់ក្រុមការងារ និងសកម្មជនទាំងអស់ ដែលបានចូលរួមចំណែកដណ្តើមជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតកន្លងទៅ និងសូមលើកទឹកបន្តគាំទ្រដល់ក្រុមការងារ និងសកម្មជនអោយបន្តបំពេញភារកិច្ចបង្កើនទំនុកចិត្ត ជឿជាក់លើការដឹកនាំរបស់គណបក្សយើង និងខិតខំគៀងគរពង្រីកសមាជិកបក្សក្នុងស្រទាប់យុវជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាក្រុមការងារយុវជនគណបក្សទាំងអស់ នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ជាពិសេស ចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាបច្ចុប្បន្ននេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។