ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យមើលការដាំដុះបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្ម តាសីសាមគ្គី

 

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលការដាំដុះបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្ម តាសីសាមគ្គី ដែលមានទីតាំងស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សហគមន៍កសិកម្ម តាសីសាមគ្គី មានគំនិតផ្តួចផ្តើមក្នុងការ ពង្រឹងមុខរបរដែល មានស្រាប់ និង បង្កើតមុខរបរថ្មី ដើម្បី បង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និង បង្កើន ប្រាក់ចំណូល ជូនដល់សមាជិកក្នុងសហគមន៍របស់ខ្លួន តាមរយៈដំណាំបន្លែសុវត្ថិភាព ដោយសហគមន៍បានចុះកិច្ចសន្យាជាមួយបណ្ដាទីផ្សារទំនើបនៅរាជធានីភ្នំពេញរួចជាស្រេច ដូចនេះសមាជិកក្នុងសហគមន៍មិនព្រួយបារម្ភពីបញ្ហាគ្មានទីផ្សារឡើយ ហើយសហគមន៍ក៏មានវគ្គបណ្ដុះបណ្ដាលជូនដល់ប្រជាកសិករផងដែរ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។