ព័ត៌មានជាតិ

សម្ដេចតេជោ ថ្ងៃនេះ កម្ពុជាបានផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន២០ម៉ឺនដូសទៅដល់ប្រទេសវៀតណាម

(ភ្នំពេញ) នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាលវៀតណា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ពិធីប្រគល់ និងទទួលនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ បានធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង ដោយមានការចូលរួមប្រគល់ដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងជាតំណាងរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេស សមាជិកអាស៊ានជា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនប្រទេសសមាជិកអាស៊ាននេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និងសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសជិតគ្នាដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ជាពិសេសសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។