ព័ត៌មានជាតិ

​ឯកឧត្តម ជា សុមេធី និងលោកជំទាវ រួមនិងក្រុមគ្រួសារ អញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឍដែលគង់ចាំព្រះវស្សា និងបច្ច័យសម្រាប់ការសាងសង់សមិទ្ធផលនានា នៅក្នុងសង្កាត់ច្បារអំពៅ រាជធានីភំ្នពេញ

(ភ្នំពេញ)  :នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងលោក​ពុក​ ជា​ សុន​ និងអ្នកម្តាយ​ គង់​ ចន្ធី​ រួមទាំងក្រុមគ្រួសារ​ បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឍដែលគង់ចាំព្រះវស្សា និងបច្ច័យសម្រាប់ការសាងសង់សមិទ្ធផលនានា នៅវត្តវាលស្បូវ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ ខ័ណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ បានបូជាទៀនធូប ផ្កាភ្ញី សមាទានសីល បង្សុកូល ដើម្បីឧទ្ទិសដល់ដួងវិញាណក្ខន្ធរបស់បុព្វការីជនមានលោកពុក សម្តេចអគ្គធម្មពោធិសាល ជា សុីម និងអ្នកម្តាយ លោកជំទាវ ញ៉ែមសឿន ជាសុីម ឯកឧត្តម ជា សុទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម អុិន ថេរ លោកស្រី ប៉ោ គឹមសៀន និងកូនប្រុស ជា សំណប់ ព្រមទាំងញាតិការទាំង៧សន្តាន ដែលបានចែកឋាន និងឧទ្ទិសកុសលជូនដល់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកន្លងមក ដោយសូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡេីយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។