ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ជិត១០០ គ្រួសារ នៅស្រុកកងមាស និងស្រុកព្រៃឈរ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បន្ទាប់ពីអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី០៧ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កកាកបាទក្រហមខេត្ត និងឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងដោយសារខ្យល់កន្ត្រាក់ ចំនួន៨០ គ្រួសារ រស់នៅភូមិកផ្សេងគ្នា មកពី ៦ឃុំ ក្នុងស្រុកកងមាស ដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលអោយប៉ើង និង របើកដំបូលផ្ទះ កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៨០គ្រួសារ ក្នុង ០១គ្រួសារ ទទួលបាន៖
អង្ករ ២៥គក្រ,មី ៥០កញ្ចប់,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ,០១យួរ ,ត្រីខ ១០កំប៉ុង , ឃីត ០១ ( មុង១ ភួយ០១ សារុង០១ ក្រមា០១ ) ។

ដោយឡែកចំពោះថវិកា បានផ្តល់ជូនតាមកម្រិតខូចខាតគឺ អ្នកដែលខូចខាតកម្រិតធ្ងន់ ចំនួន ១៩គ្រួសារ ០១គ្រួសារ ផ្តល់ជូន ៣០០,០០០ រៀល។ អ្នកខូចខាតកម្រិតមធ្យម ចំនួន ១៥គ្រួសារ ០១គ្រួសារ ផ្តល់ជូន ២០០,០០០ រៀល ហើយ អ្នកដែលខូចខាតកម្រិតស្រាល ចំនួន ៥៦ គ្រួសារ ០១គ្រួសារ ទទួលបាន ថវិកាចំនួន ១០០, ០០០ រៀល ផងដែរ៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។