ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌូ ណេសុី បានទទួលវ៉ាក់សាំងCOVlD-19 ដំបូង

(ហ្សាការតា)៖នាព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ
ប្រទេសឥណ្ឌូ ណេស៊ី បានទទួលវ៉ាក់សាំង COVID-19 ដំបូង ដែលដឹកតាមកប៉ាល់ពីប្រទេសចិននោះហើយ កាលពីថ្ងៃអាទិត្យ ខណៈរដ្ឋាភិបាលប្រទេសបងធំអាស៊ានមួយនេះ កំពុងតែត្រៀមចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងទ្រង់ទ្រាយធំតែ ម្តងនៅពេលដែលអ្វីៗត្រូវបានត្រៀមរួចរាល់បើតាមការចេញផ្សាយ ដោយ សារព័ត៌មាន CNA ។


ជុំវិញការមកដល់នៃវ៉ាក់សាំងខាងលើនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានធ្វើសេចក្តីប្រកាសមួយ តាមប្រព័ន្ធអនឡាញកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកបានទទួលវ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងចំនួន ១.២លានដូសពីក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac Biotech) ដែលវ៉ាក់សាំងប្រភេទនេះ ឥណ្ឌូណេស៊ីធ្លាប់ទទួកយកមកធ្វើតេស្តទ្រង់ ទ្រាយធំកាលពីខែសីហាកន្លងទៅនេះ។
លោកប្រធានាធិបតីឥណ្ឌូណេ ស៊ីបានលើកឡើងថា «យើងបានត្រៀមរៀបចំអស់ជាច្រើនខែតាមរយៈការសាកល្បងនៅ ក្នុងខេត្តមួយចំនួន ហើយខ្ញុំប្រាកដថា នៅពេលដែលយើងសម្រេចថានឹងប្រើវាបាន នោះយើងអាចចាប់ផ្តើមចាក់វ៉ាក់ សាំង ហើយអ្វីគ្រប់ៗយ៉ាងនឹងត្រូវត្រៀមឲ្យរួចរាល់…»។


លោក ចូកូ វីដូដូ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសឥណ្ឌូណេស៊ីនឹងត្រៀមទទួលវ៉ាក់សាំងដដែលនេះ១.៨លាន ដូសទៀតនៅដើមខែមករា ឆ្នាំ២០២១។ វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ខាង លើនេះ ក៏កំពុងស្ថិតនៅក្នុងការធ្វើតេស្តផងដែរ នៅប្រទេសប្រេស៊ីល និងតួកគី ហើយសម្រាប់ប្រេស៊ីល លទ្ធផលនៃការធ្វើតេស្តជារួម នឹងត្រូវចេញនៅពាក់កណ្តាលខែធ្នូនេះ។
គួរបញ្ជាក់ថា ប្រទេសធំជាងគេនៅអាស៊ានដែលមានប្រជាជនសរុប ២៧០លាននាក់មួយនេះរំពឹងថា ខ្លួននឹងទទួលបានវត្ថុធាតុដើមសំខាន់ៗ ដើម្បីផលិតវ៉ាក់សាំង COVID-19 នៅក្នុងស្រុកតែម្តង ឲ្យបានរហូតដល់ ៣០លានដូសនៅក្នុងខែមករា ឆ្នាំ២០២០។ បច្ចុប្បន្នឥណ្ឌូណេស៊ីមានករណីឆ្លងជំងឺរាតត្បាតសកលនេះ សរុបជាងកន្លះលាននាក់ ក្នុងនោះស្លាប់ជាង ១៧,៧០០ នាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។