ព័ត៌មានជាតិ

ប្រធានគណបក្សខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍ និងក្រុមឃោសនិក ក្នុងក្រុងកំពង់ចាម!

(កំពង់ចាម) :ពិធីសំណេះសំណាលជាមួយភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍ និងក្រុមឃោសនិក ស្តីអំពីការអនុវត្ត តួនាទី ភារកិច្ចឱ្យស្របទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម លោកជំទាវសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មធិការគណបក្សខេត្ត ប្រធាន អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍គណបក្សក្រុង ប្រធាន អនុប្រធានគណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់ទាំង៤ ប្រធានសាខាបក្សភូមិ ភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍ និងក្រុមឃោសនិកមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នាសាលប្រជុំសសរ១០០ សម្តេចតេជោ សួនក្រញូង នគរបាជ័យ ក្រុងកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។