ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីថ្វាយព្រះភ្លើងបូជាសព ព្រះវិជិតសោភ័ណ រុង រឿង ព្រះរាជគណៈថ្នាក់កិត្តិយស ព្រះធម្មមង្គលមុនី អនុគណស្រុក និងជាព្រះចៅអធិការ វត្តច័ន្ទគ្រឹស្នា (ហៅវត្តពោធិ៍រៀងជើង)

(ព្រៃវែង) ៖ នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីថ្វាយព្រះភ្លើងបូជាសព ព្រះវិជិតសោភ័ណ រុង រឿង ព្រះរាជគណៈថ្នាក់កិត្តិយស ព្រះធម្មមង្គលមុនី អនុគណស្រុក និងជាព្រះចៅអធិការ វត្តច័ន្ទគ្រឹស្នា (ហៅវត្តពោធិ៍រៀងជើង) ដែលបានទទួលព្រះអនិច្ចធម្ម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១:០១នាទីរសៀល ក្នុងព្រះជន្មាយុ ៧៣ ព្រះវស្សា ដោយព្រះរោគាពាធ ដែលស្ថិតនៅវត្តច័ន្ទគ្រឹស្នា (ហៅវត្តពោធិ៍រៀងជើង) ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធព្រះសព ព្រះវិជិតសោភ័ណ រុង រឿង សូមនិមន្តទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។