ព័ត៌មានជាតិ

បានទាំងផ្លូវ បានទាំងប្លង់ ទំនាស់ដែលអូសបន្លាយជាយូរឆ្នាំ ត្រូវបានបញ្ចប់ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

(កំពង់ចាម) ៖ នៅថ្ងៃទី១៦ ខែមករាឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងធ្វើការសម្របសម្រួលដោះស្រាយផ្ទាល់ដល់ទីតាំង លើករណីវិវាទដីផ្លូវធ្លា ស្ថិតនៅក្នុងភូមិតាមើន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលភាគីដើមបណ្ដឹងទាមទារបើកផ្លូវនេះជាសាធារណៈ។ ការសម្របសម្រួលដោះស្រាយរបស់ក្រុមការងារ គឺឈរលើភាពយុត្តិធម៌ តម្លាភាព មិនលំអៀង ផ្តល់ផលប្រយោជន៍ឈ្នះឈ្នះដល់គូភាគីទាំងសង្ខាងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ យើងបានពន្យល់លើទិដ្ឋភាពជាក់ស្តែង និងទិដ្ឋភាពផ្លូវច្បាប់ នៃអង្គហេតុទំនាស់របស់គូភាគី យ៉ាងល្អិតល្អន់ ច្បាស់លាស់ បានធ្វើឲ្យគូទំនាស់ ដាក់កាយ ដាក់ចិត្ត បន្ទន់ឥរិយាបថរកគ្នា ដែលឈានដល់ការញញឹម ទទួលយកការបញ្ចប់ទំនាស់ត្រឹមពេលនេះ ក្រោមការសាទរ ពីក្រុមការងារអាជ្ញាធរ និងជំនាញ និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។