(ព្រះវិហារ) ៖ យោងតាមបឋមបានឲ្យដឹងថា៖ កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ មានករណីចោរមួយក្រុម បានធ្វើសកម្មភាពគាស់ទ្វារបន្ទប់សាលា ឃុំ មរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហ៊ារ ទម្លុះទំលាយ លួ.ចយកសម្ភារៈខាងក្នុងម៉ត់ រួចគេចខ្លួនបាត់ ។
សម្ភារៈបាត់បង់រួមមាន ៖ ១-កុំព្យូទ័រ ចំនួន២ គ្រឿង ២-ម៉ាស៊ីនព្រីន ចំនួន២ គ្រឿង ៣-ថែបប្លែក ចំនួន២ គ្រឿង ៤-អំភ្លីមេក្រូ ចំនួន១ គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
សេចក្តីរាយការណ៍បានបន្តថា បើទោះជាយ៉ាងណាក្តី ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បាន និងកំពុង ដុតដៃដុតជើងបើកការស៊ើប អង្កេត និងស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនមុខសញ្ញា«ចោរកម្ម» ថ្លើមពាសមេឃ ហ៊ានគាស់ទ្វារបន្ទប់សាលាឃុំលួចសម្ភារះនោះឲ្យខាងតែបាន ។
មតិមហាជនបានរិះគន់ថា មកពីការធ្វេសប្រហែសរបស់មន្ត្រីសាលាឃុំ ទើបបណ្តាលឲ្យចោរឆក់ឱកាសធ្វើសកម្មភាពបែបនេះ ៕សហការី