ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធបន្តិចបន្តួចបុរសវ័យចំណាស់ចិត្តខ្លាំងម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន!

(បាត់ដំបង) ៖ បុរសវ័យចំណាស់ម្នាក់បាន
ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ៥និង០០នាទីជិតភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ភ្វមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ផាន់ សុគា ភេទ ប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅក្រុមទី៥ ភ្វមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានខឹងនិងទាស់សំដីគ្នាជាមួយប្រពន្ធនៅពេលយប់ លុះដល់ម៉ោងប្រហែល ៥និង០០នាទីទាបភ្លឺ ក៏ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ដោយយកខ្សែគោចងកទៅនឹងរនូតផ្ទះបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យ កោសល្យវិច័យនិងបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។