ព័ត៌មានជាតិ

រដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Kim Jong-Jin តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kim Jong-Jin តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ី-បា៉ស៊ីហ្វិក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងគាំទ្រ បេសកកម្មរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានសហការប្រតិបត្តិការល្អជាមួយក្រសួងកសិកម្ម និងមានសកម្មភាពស្របតាមគោលនយោបាយជាតិ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងស្បៀងអាហារប្រទេសកម្ពុជា។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មមានបេសកកម្មជំរុញសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច ការផ្ទេរបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងពង្រឹងផលិតផលដែលមានស្រាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។