ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

(កំពង់ចាម) ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដោយអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅរសៀលថ្ងៃ ទី៣១ ខែមីនា ខែ២០២៣ នេះ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ប៉ះពាល់លំនៅដ្ឋាន នៅស្រុកស្ទឹងត្រង់ ក្នុងឃុំព្រែកកក់ ចំនួន៥៧ គ្រួសារ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកស្ទឹងត្រង់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំការសាកសួរសុខទក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ ឯកឧត្តម អភិបាលខេត្តក៏បានចូលរួមសោកស្តាយនូវហេតុការណ៍ដ៏អាក្រក់នេះ និងបានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំស្តារ និងរៀបចំលំនៅដ្ឋានរបស់ខ្លួនឱ្យបានសមឡើងវិញ ហើយឯកឧត្តមក៏បានចាត់ក្រុមការងារចុះជួយមូលដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចុះជួយបងប្អូនយើងផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។