ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានបន្តអញ្ជើញចុះពិនិត្យ ការជួសជុល នឹងសាងសង់មន្ទីរពេទ្យ បង្អែកស្រុកស្រីសន្ធរ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃដដែលព្រឹកថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២១ បន្ទាប់ពីចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤០០គ្រួសារ រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ រួមជាមួយសហការី បានបន្តអញ្ជើញតចុះពិនិត្យ ការជួសជុល នឹងសាងសង់មន្ទីរពេទ្យ បង្អែកស្រុកស្រីសន្ធរ ក្រោមជំនួយឧបត្ថម្ភរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រឹះនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែរត្រូវចំណាយទឹកប្រាក់នៅក្នុងការសាងសង់និងបំពាក់សម្ភារ ដែលមានតម្លៃប្រមាណ១៥ ម៉ឺនដុល្លារអាមេរិក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។