ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធី ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ជូនសមាជិក សមាជិកាបក្ស ចំនួន ២.២៨៨ នាក់ ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ជូនសមាជិក សមាជិកាបក្ស ចំនួន ២.២៨៨ នាក់ មកពីសង្កាត់ចំនួន២ ក្នុងក្រុងកំពង់ចាម រួមមាន សង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ដែល ពិធីនេះធ្វើឡើងនៅសាលប្រជុំសរសរ ១០០ សម្តេចតេជោ សួនក្រញូង នគរបាជ័យ ក្រុងកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។