ព័ត៌មានជាតិ

បុគ្គលឈ្នោះ សុខ ចាយ ម្ចាស់កាសុីណូ{សុខ គីមម៉េង} នៅច្រកតន់ហន់បើកដៃពលរដ្ធខ្មែរចូលលេងពេញបន្ទុក!!

(#កំពត#) $ ប្រភពពីប្រភព​ពី​ប្រជាពលរដ្ធ និងក្រុមអ្នកញឿនល្បែង នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានបង្ហើឲ្យដឹងថា៖ បច្ចុប្បន្ន​នេះ​ម្ចាស់​កាស៊ីណូ​សុខ (គីម​ម៉េង) នៅ​ច្រក​តន់​ហន់ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​គេ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ឃុំ​ព្រែក​ក្រឹស ក៏​ដូច​ជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ឃុំ​ព្រែក​ក្រឹស ក៏​ដូច​ជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់ត្រាច មិន​ហ៊ាន​ប៉ះពាល់​បុគ្គល​ឈ្មោះ សុខ ចាយ ដែល​បើក​ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង យូគី នៅ​ក្នុង​កាស៊ីណូ( សុខ គីម​ម៉េង )នោះទេ!​។

​សូម្បីតែ​អាជ្ញាធរខេត្ត​កំពត ក៏​បណ្ដោយ​ឲ្យ​ម្ចាស់​កាស៊ីណូ សុខ គីម​ម៉េង នៅ​ច្រក​តន់​ហន់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដែរ?​។​

​បេីតា​មការ​អះអាង​ពី​អ្នកធ្លាប់​ចូល​ទៅ​ដល់​សង្វៀន​បញ្ជល់​មាន់ និង​វង់​បៀ អាប៉ោង យូគី ក្នុង​កាស៊ីណូ (សុខ គីម​ម៉េង) បានឲ្យដឹងថា អ្នក​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ នេះ​សុទ្ធតែ​ជា​ពលរដ្ឋ​ខ្មែរ គឺ​គ្មាន​ជនបរទេស​នោះ​ទេ ដោយ​ក្នុង​មួយថ្ងៃៗ​មេ​ល្បែងស៊ីសង​ឈ្មោះ សុខ ចាយ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ជាក់ស្តែង​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់ទិសទី សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ( សុខ គីម​ម៉េង )យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាច​ជំងឺឆ្លង​រាលដាល​នោះទេ ហើយ​មាន​អ្នកចាញ់​ឈានទៅដល់​ប្រចាំ​ទ្រព្យសម្បត្តិ ផ្សេងៗ​ទៀតផង ចំឡែក​អ្នកឈ្នះ​ស្រែក​ទ្រហឹង​អឹងកង​មិន​ខ្វល់​អ្វី​ទាំងអស់​។

​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​កំពត ទទួល​ផលប្រយោជន៍​ពី​ម្ចាស់​កាស៊ីណូ (សុខ គីម​ម៉េង) ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ក្នុង​កាស៊ីណូ( សុខ គីម​ម៉េង) ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ម្ចាស់​កាស៊ីណូ​នេះ បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​ទៀត​។​

​មាន​ការរិះគន់​ចំៗ​ថា​អាជ្ញាធរខេត្ត​កំពត មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ឲ្យស្រប​តាម​នយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​7​ចំណុច​នោះ​ឡើយ​ !..៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។