ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖សូមកោតសរសើរ​ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់​ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ​ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត​

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ខ្ញុំសូមកោតសរសើរ​ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់​ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ​ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត​ ពិសេលការផ្តល់សេវាសារធារណៈ​ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់​ចេញ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៥ គឺធានាឱ្យបានកំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ និងបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ការថ្លែងបែបនេះ ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត​កំកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ និងពីធីសូត្រមន្តចម្រើនព្រះបរិត្ត​ សុំពរជ័យ សេចក្តីសុខសេចក្តីសុខ សេចក្តីចំរើន ពីទេវតាឆ្នាំថ្មី ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរ ក្រោម វត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងដោយមានការចូលរួមពីសំណាក់ មន្ត្រីរាជការ អ្នកសារព័ត៌មាន ប្រមាណជាង៣០០ នាក់ ស្ថិតនៅសាលសន្និសីទសាលាខេត្ត៕

,

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។