ព័ត៌មានជាតិ

តារា តិកតុកល្បីល្បាញ ជនជាតិចិន និយាយខ្មែរ ប៉ៃឡាំ ឈ្មោះ PafiDo បើកឡានទំនើបបុកម៉ូតូបណ្តាលបុរសម្នាក់ស្លាប់ភ្លាមៗ

(ភ្នំពេញ) ៖(ពត៌មានបឋម) តារា តិកតុកល្បីល្បាញ ជនជាតិចិន និយាយខ្មែរ ប៉ៃឡាំ ឈ្មោះ PafiDo បានបើករថយន្តទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខ កម្ពុជា F.R.999 បុក ម៉ូតូ​ HONDA Dream ពាក់​ស្លាក​លេខ​ សៀមរាប​ 1V-9127បណ្តាលអោយបុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំម្នាក់ ស្លា.ប់ភ្លាមៗ នៅមហាវិថី សហព័ន្ធរុស្សី នាវេលាម៉ោងជាង ១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ …។

ក្រោយកើតហេតុ ជនល្មើសបាន​បេីករថយន្ត​រត់​គេច​ខ្លួន​ដល់​ផ្លូវ​ឌួង​ងៀប​ ហេីយ​ទុក​រថយន្ដ​ចោល​ឡេីង​ទៅ​រថយន្ដ​ BMW ពាក់​ស្លាក​លេខ​ កម្ពុជា​ Mr.TOMI មួយគ្រឿង​ទៀត​ដើម្បី​រត់​គេច​ខ្លួន​បន្ថែម​ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ បញ្ជូន​ទៅ​អធិកា​ខណ្ឌ​ពោធិ៍​សែនជ័យ​ដេីម្បី​ធ្វើ​ការសួរនាំ​និង​បន្ត​តាម​នីតិវិធី​ច្បាប់​។
សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូរក្សាទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​រីឯ​សព​ជន​រងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។