ព័ត៌មានជាតិ

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម

(កំពង់ចាម) ៖នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១៥.៤០នាទី បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានករណីលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះធ្វើការបង្រ្កាបនៅចំណុចភូមិឃុំខាងលើ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនិតិវិធី។សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។