ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ ឯកឧត្តម ងិន បាណាល់ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន $1000 (មួយពាន់ដុល្លាអាមេរិកគត់) ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់

(ខេត្តព្រៃវែង) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ ឯកឧត្តម ងិន បាណាល់ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន $1000 (មួយពាន់ដុល្លាអាមេរិកគត់) ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងលើកទឹកចិត្ត ជាការរួមចំណែកក្នុងការរៀបចំកញ្ចប់អាហារ និងភេសជ្ជៈ ជូនដល់បងប្អូនក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តសូមជូនពរដល់ ឯកឧត្តម ងិន បាណាល់ និងលោកជំទាវ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។