ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោកជំទាវ ឈន ចន្ថាលា ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហុឹម សុផល

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោកជំទាវ ឈន ចន្ថាលា ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហុឹម សុផល សមាជិកក្រុមប្រឹក្សាខេត្ត ដែលឯកឧត្តមបានទទួលមរណភាព នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ កាលពីវេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហុឹម សុផល សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។