ព័ត៌មានជាតិ

ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធី ប្រគល់ ទទួលរថយន្តក្រុងចំនួន ១៥គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុម (ក្នុងដំណាក់កាលទី២ ជើងទី៣) ជូនដល់រដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌុច គន្ធា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធី ប្រគល់ ទទួលរថយន្តក្រុងចំនួន ១៥គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុម (ក្នុងដំណាក់កាលទី២ ជើងទី៣) ជូនដល់រដ្ឋបាលខេត្ត សម្រាប់យកមកគ្រប់គ្រង និងប្រើប្រាស់បម្រើការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តព្រៃវែង។

សូមបញ្ជាក់ជូនថា៖ រថយន្តក្រុងដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប បានផ្តល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង បានចំនួន២លើករួចមកហើយ កាលពីថ្ងៃទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១០គ្រឿង នឹងនៅថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣ ចំនួន១០គ្រឿង ព្រមទាំងលើកនេះ ចំនួន១៥គ្រឿង សរុបទាំងអស់៣លើករដ្ឋបាលខេត្តព្រៃវែងទទួលបានចំនួន៣៥គ្រឿង
នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។