ព័ត៌មានជាតិ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»

(សៀមរាប) ៖ ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ខេត្តសៀមរាប ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសួនច្បាតខាងជេីងស្ពានថ្មព្រះរាជដំណាក់ លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» ខេត្តសៀមរាប។

លោក អភិបាលរងខេត្ត សម្បត្តិវប្បធម៌ដែលបានកើតចេញពីការខិតខំប្រឹងប្រែង នៃបុព្វបុរសរបស់យើងទាំងអស់នេះ គឺជាដួងព្រលឹង ជាអត្តសញ្ញាណប្រកបដោយកិត្យានុភាពជាតិ ជាមរកតប្រកបដោយសក្តានុពលដ៏ធំធេងបំផុតក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សង្គម និងមូលដ្ឋានក្នុងការផ្សារ ភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ឱ្យចេះរួមរស់ជា មួ យ គ្នា ប្រកបដោយសុខដុមភាព និងគ្មានការរើសអើង។ ហេតុនេះហើយក្នុងនាមយើងទាំអស់គ្នាដែលជាអ្នកបន្តវេនត្រូវបំពេញកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខដុមភាពនៃវប្បធម៌ជាតិ តាមរយៈការយកចិត្តទុកដាក់ ថែរក្សា ការពារ និងអភិវឌ្ឍន៍តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹងជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ដ៏សំបូរណ៍បែបឱ្យបានដល់សាធារណជន ពិសេសដល់អ្នកជំនាន់ក្រោយដែលជាអ្នកបន្តវេន។

លោក បានបន្តថាការការពារថែរក្សានូវព្រលឹង អត្តសញ្ញាណ និងពណ៌សម្បុរជាតិ មិនមែនតែមន្ទីរវប្បធម៌ និ ង វិចិត្រសិល្បៈទេ ដែលត្រូវអនុវត្តនោះ គឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នាត្រូវអនុវត្ត ដោយឈរលើទិស ស្លោក «កម្ពុជា៖ ជាព្រះរាជាណាចក្រនៃវប្បធម៌» «វប្បធម៌រលត់ ជាតិរលាយវប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន» ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។