ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ទស្សនៈមួយក្នុងការដឹកនាំ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”

(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ដែលត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិតមានប្រសាសន៍ថា , ទស្សនៈមួយក្នុងការដឹកនាំ ÷ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា, ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៌និងផ្ដល់តម្លៃ។

ឯកឧត្តមបណ្ឌិតបន្តថា, ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍។

ក្នុងករណីនេះដែរ ក៏សូមរម្លឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ពាក់ព័ន្ធ ការតែងតាំងឥស្សរជនកម្រិតនយោបាយ ឡើងវិញ។

[1] ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្នុងអាណត្តិចាស់ នឹងត្រូវបានរក្សាមុខតំណែងដដែល លើកលែងតែសាមីខ្លួនស្នើសុំឈប់។
[2] ថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការផង និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផង ត្រូវសម្រេចជ្រើសរើសយកមុខតំណែងតែមួយប៉ុណ្ណោះ។
[3] អគ្គនាយកគយ និងពន្ធដារ ត្រូវរក្សាមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដដែល។
[4] មន្ត្រីរាជការចាប់ពីថ្នាក់អគ្គនាយក ឬប្រហាក់ប្រហែល ចុះក្រោម និងមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ មិនមានការប្រែប្រួលមុខតំណែងទេ សម្រាប់អាណត្តិថ្មី។
[5] ថ្នាក់ដឹកនាំកម្រិតនយោបាយទាំងអស់នឹងត្រូវបញ្ចប់មុខតំណែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងត្រូវរៀបចំតែងតាំងសារជាថ្មី។
[6] រដ្ឋមន្ត្រីនានាដែលមិនកាន់តំណែងជារដ្ឋមន្ត្រីតទៅទៀត ត្រូវធ្វើជាសមាជិករដ្ឋសភា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។