ព័ត៌មានជាតិ

រថយន្តកុងតឺន័រ ជាន់ហ្វ្រាំងមិនស៊ីជ្រុលបុកចូល ផ្ទះជួលជុលម៉ូតូកិនម៉ូតូ៧គ្រឿង!

(ភ្នំពេញ) ​៖​ រថយន្តកុងតឺន័រមានតែក្បាលបេីកលឿន
ហ្វ្រាំងមិនស៊ីក៏ជ្រុលបុកចូលផ្ទះជួសជុលម៉ូតូមួយកន្លែងកិនម៉ូតូចំនួន៧គ្រឿងរងការខូចខាត។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចផ្ទះជួសជុលម៉ូតូមួយកន្លែង​ ផ្លូវចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តហ៊ីយាន់ដាយ​ ប្រភេទរថយន្តកុងតឺន័រ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ3D 2058​ ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឆ្លងកាត់ខាងមុខភ្លាមនោះក៏ចាប់ហ្វ្រាំងតែមិនស៊ីក៏ទាញចង្កូតមកខាងស្តាំដៃជ្រុលបុកចូលផ្ទះជួសជុលម៉ូតូមួយកន្លែងនិងកិនម៉ូតូដែលដាក់បញ្ឈនៅខាងក្នុងរងការខូចខាតអស់ចំនួន៧គ្រឿងតែសំណាងមិនមានមនុស្សរងរបួសនោះទេនិងបង្កការកកស្ទះចរាចរណ៍ផងដែរ។

ក្រោយកេីតហេតុភាគីខាងរថយន្តបង្កបានសម្របសម្រួលជាមួយភាគីខាងរងគ្រោះដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។