ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា

(ភ្នំពេញ) ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង លោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែល ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ។

សូមបញ្ជាក់ថា ; លោកស្រី ជា សិរី កើតថ្ងៃ ទី០១ ខែមករា ឆ្នាំ ១៩៨១ នៅរាជធានីភ្នំពេញ ជាកូនស្រីរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងម្ដាយឈ្មោះ ខៀវ ស៊ីណា។ កាលពីកុមារភាព លោកស្រី រៀននៅសាលាបឋមសិក្សាបាក់ទូក ក្រុងភ្នំពេញ។ បន្ទាប់មកនៅឆ្នាំ១៩៨៩ ក្នុងអាយុទើបតែ ៨ឆ្នាំ លោកស្រី ត្រូវបានគ្រួសារបញ្ជូនទៅរៀនកម្រិតអនុវិទ្យាល័យនៅប្រទេសបារាំង និងផ្លាស់ទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសសិង្ហបុរី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។