ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តព្រៃវែង

(ព្រៃវែង) ៖ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំពហុបំណង(B) សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តព្រៃវែង។

កិច្ចប្រជុំនេះ ដើម្បីពិនិត្យលទ្ធផលអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបញ្ហាប្រឈមនានា ក៏ដូចជាការដាក់ចេញនូវទិសដៅការងារបន្ត សំដៅអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីផលប៉ះពាល់បណ្តាលមកពីគ្រឿងញៀន និងការបន្តសកម្មភាពយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារសុខុមាលភាព និងសុវត្ថិភាពសង្គម។

សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយករដ្ឋបាលសាលាខេត្ត​ កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។