ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញ ប្រគេនទៀនព្រះវស្សា រួមនឹងទេយ្យទាន មួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយអភិបាលរងខេត្ត,មន្ទីរ អង្គភាពជុំវិញខេត្ត ,អាជ្ញាធរមូលដ្ឋាន បានអញ្ជេីញ ប្រគេនទៀនព្រះវស្សា រួមនឹងទេយ្យទាន មួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តខេមវ័ន(បឹងស្នាយ ) វត្តបទុមរតនៈដីដុះ , វត្តសុទស្សនារាមជ្រោយថ្ម ននិងវត្តជោតរាមបឹងកុក។

ចំពោះទ័យទាន និងបច្ច័យដែលបានប្រគេននាឳកាសនោះគឺក្នុង ១វត្តៗ ទទួលបាន៖ ទៀនព្រះវស្សា១គូ, អង្ករ ២០០គីឡូក្រាម, មី ៥កេស, ទឹកបរិសុទ្ធ ៥កេស, ទឹកត្រីមួយ ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ត្រីខ ១កេស, ទឹកដោះគោ ១កេស, ទឹកក្រូច ៥កេស, តែ ស្ករស ៥គីឡូក្រាម, ចង្ហានមួយស្រាក់, ផ្លែឈើ ១កន្ក្រក់ និងបច្ច័យ ១លាន ៧៥ម៉ឺនរៀល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។