ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខដំណែង នៃស្រុកកញ្ជ្រៀច ចំនួន០២រូប !

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ  ឆ្នាំ២០២៣ ឯកឧត្តម អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខដំណែង នៃស្រុកកញ្ជ្រៀច ចំនួន០២រូបគឺ
១- លោក ទឹម សារ៉ាន់ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ អភិបាលរងស្រុកស្វាយអន្ទរ ឲ្យមកកាន់មុខដំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកញ្ជ្រៀច។
២- លោក មឿន វឿន ឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្រ្តីគ្រប់គ្រង់រដ្ឋបាលរបស់រដ្ឋបាលកញ្ជ្រៀច ឲ្យកាន់មុខដំណែងជានាយករដ្ឋបាលសាលាស្រុកកញ្ជ្រៀច។

បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យរួច លោក ទឹម សារ៉ាន់ ដែលទើបតែប្រកាសផ្ទេរមុខតំណែងថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ប្រឹងប្រែងខិតខំបំពេញការងារនៅក្នុងអង្គភាព និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធភាពខ្ពស់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។