ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅរដ្ឋបាលខេត្តសៀមរាប

(សៀមរាប) ៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែ ផល្គុន បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ នៅបន្ទប់ប្រជុំធំ សាលាខេត្ត សៀមរាប បានរៀបចំកិច្ចប្រជុំ ពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ ក្រោមគណអធិបតីភាព ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម សួស សុខចាន់ សមាជិក ក្រុមប្រឹក្សា ខេត្ត តំណាង ឯកឧត្ដម ប្រធាន ក្រុម ប្រឹក្សា ខេត្ត ឯកឧត្តម ឈឹម ម៉ា តំណាង រាស្រ្ត មណ្ឌល សៀមរាប ឯកឧត្តម អាំង សំបូរ តំណាង រដ្ឋសភា និងមានការអញ្ជេីញចូលរួម ពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណេីរ លោកនាយក នាយករងរដ្ឋបាល លោកនាយក ទីចាត់ការ រដ្ឋបាល សាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព លោក លោកស្រី អភិបាល អភិបាល រង ក្រុង ស្រុក លោក អធិការ អធិការរងនគរបាលក្រុង ស្រុក តំណាង កងកម្លាំង ប្រដាប់ ទាំងបី ប្រភេទ មេប៉ុស្តិ៍ ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រី ពាក់ព័ន្ធ សរុបចំនួន ៣២៧ នាក់ ។

កិច្ច ប្រជុំ ពិភាក្សា នេះ ធ្វេីឡេីងដេីម្បីធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធី សម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ច របស់រូបវន្តបុគ្គល និងនីតិបុគ្គលក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្តង់ដារមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លេីកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។