ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ឡេង ហ៊ួរ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន (ប្រាំពាន់ដុល្លាអាមេរិក) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៤”ក្នុងឱកាសនៃពិធីអបអរសាទរ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​

(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន  អភិបាល នៃគណ:អភិបាលខេត្ត​ព្រៃវែង និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ឡេង ហ៊ួរ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន $៥,០០០ (ប្រាំពាន់ដុល្លាអាមេរិក) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៤”ក្នុងឱកាសនៃពិធីអបអរសាទរ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ដែលរដ្ឋបាលខេត្តបានរៀបចំ​ចាប់ពីថ្ងៃទី១២-១៦ ខែមេសា​ ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរដល់ អ្នកឧកញ៉ា ឡេង ហ៊ួរ និងលោកជំទាវ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។