ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រះវិហារ រៀបចំពិធី អបអរសាទរ ខួបលើកទី១៥ ទិវាអតិតៈយុទ្ឋជនកម្ពុជា ២១មិថុនាឆ្នាំ២០២២ !

(ព្រះវិហារ) : អបអរសាទរ ខួបលើកទី15 ទិវាអតិតៈយុទ្ឋ
ជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ក្រោមអធិបតីភាព ឯក
ឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត
ព្រះវិហារ នឹងជាប្រធានគិត្តិយសសមាគមន៍អតិតៈយុទ្ឋជនខេត្ត ដោយមានការចូលរួមពីឯកឧត្តម អស់
លោកប្រធានមន្ទីរជុំវិញខេត្ត នឹងបងប្អូនអតិតៈសាគមន៍ជនពិការជាច្រើននាក់ផងដែរ ពិធីនេះបានប្រព្រិ
តទៅ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២២ នៅទី
បញ្ជាការសឹករងខេត្តព្រះវិហារ ។

លោក រស់ សុីផា ប្រធានមន្ទីរសង្គមកិច្ចអតិតៈយុទ្ឋ
ជននឹងយុវនិតិសម្បទា ខេត្តព្រះវិហារ បានអោយដឹងថា សមាគមន៍អតិតៈយុទ្ឋជន ដែលគ្រប់គ្រងដោយ
មន្ទីរសង្គមកិច្ចខេត្ត នឹងកំពង់ទទួលរបបគោលនយោ
បាយមានចំនួន2750នាក់ ក្នុងនោះមុខសញ្ញា មរណៈ
ចំនួន189នាក់ មុខសញ្ញាពលីមានចំនួន696នាក់ មុខ
សញ្ញាពិការមានចំនួន828នាក់ មុខសញ្ញានិវត្តជនចំ
នួន979នាក់ នឹងមុខសញ្ញាបាត់បង់សមត្ថភាពមានចំ
នួន58នាក់ ។

ឯកឧត្តម ឧត្តម សេនិយ៍ទោ ចន្ទ័ សុភក្ត្រា មេបញ្ជាការ
តំបន់ប្រតិបត្តិការខេត្តខេត្ត នឹង ជាប្រធានសមាគមន៍
អតិតៈយុទ្ឋជនខេត្តព្រះវិហារ បានអានសាលិខិតសម្តេ
ចតេជោ ដែលមានខ្លឹមសាសង្ខេបថា ថ្ងៃទី21 ខែមិថុ
នា ឆ្នាំ2022 គឺជាទិវាប្រវត្តសាស្ត្រ ប្រកបដោយមោ
ទនៈភាពបំផុត ដែលបងប្អូនអតិតៈយុទ្ឋជននឹងបងប្អូន
នៅទូរទាំងប្រទេស ប្រារព្វខួបលើកទី15 ទិវាអតិតៈ
យុទ្ឋជនកម្ពុជា ដើម្បីរំលឹកដល់គំរូវិរៈភាពដ៍មោះមុត
នឹងគុណបំណាច់ដ៍ធំធេងរបស់វិរះយុទ្ឋជន យុទ្ឋនារី
នៃកងកម្លាំងប្រដាប់អាវុធនឹងប្រជាពលរដ្ឋគ្រប់ស្រ
ទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុ
ភូមិ ជាទីស្នេហានៃយើង ពលីកម្មប្រកបដោយស្មារតី
ស្នេហាជាតិរបស់វិរៈអតិតៈយុទ្ឋជន យុទ្ឋនារី នឹងបង
ប្អូនប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលប្រវត្ត
សាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារ
បូរណៈភាពទឹកដី ការក៍សាងសុខសន្តិភាព នឹងស្ថិរភា
ពសង្គមសម្រាប់ព្រៈរាជាណាចក្រកម្ពុជា សំដៅធានា
អោយមានការអភវឌ្ឈន៍សេដ្ឋកិច្ចនឹងសង្គម ដើម្បីជា
ឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនឹងប្រជាជន ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងការអរគុណ ចំពោះ
បងប្អូនអតិតះយុទ្ឋជន ដែលបានលៈបង់កំលាំងការចិត្ត
ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកការពារជាតិ មាតុភូមិ
នឹងប្រជាជន ធ្វើអោយប្រទេសជាតិយើងទទួលបាន
សុខសន្តិភាពពេញបរិបូរណ៍រហូតមកដល់សព្វថ្ងៃនេៈ
គឺជាការលៈបង់ដ៍ធំធេង របស់វិរៈយុទ្ឋជននឹងយុទ្ឋនារីយើង ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងការកោត
សរសើរដល់ឯកឧត្តម ចន្ទ័ សុភក្ត្រា ដែលបានយកចិត្ត
ទុកដាក់ដឹកនាំនឹងជួយទំនុកបំរុងដល់បងប្អូនសមាជិក
សមាគមន៍អតិតៈយុទ្ឋជនជួបការលំបាក ឯកឧត្តមបានថ្លែងជម្រុញអោយអង្គភាពពាក់ពន្ឋ័ជុំវិញខេត្តយកចិត្ត
ទុកដាក់ឧបត្ថម្ភគាំទ្រទាំងថវិការ ស្មារតី ដើម្បីជួយ
ដល់បងប្អូនសមាជិកអតិតៈយុទ្ឋជនយើងដែលកំពង់
ជួបការលំបាកផងដែរ ។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។