ព័ត៌មានជាតិ

រដ្ឋបាលខេត្ត បានរៀបចំពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី២០ ចែធ្នូ  ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត សាខាគយ និងរដ្ឋាករខេត្ត សាខាក.ប.បខេត្ត ប្រធានលេខាធិការរៀបចំការបោះឆ្នោតខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មេធាវីប្រចាំរដ្ឋបាលខេត្ត ប្រធាក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាលក្រុង ស្រុកទាំង១៣ និងមេឃុំ ចៅសង្កាត់ជាច្រើនរូបទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។