ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅស្វាយពោធិ ស្រុកស្រីសន្ធរ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា !

(កំពង់ចាម) ៖ នៅព្រឹក ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់អោយ លោក ទូច ឆៃ នាយកសាខា រួមជាមួយ លោក ប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន ២គ្រូសារ ឈ្មោះ ឌី វ៉ៃ អាយុ ៥៩ឆ្នាំ និងឈ្មោះ សែម ភឿន អាយុ ៥០ឆ្នាំ រស់នៅភូមិជីប៉ោ ឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ ផ្ទះក្បឿង ២ខ្នង ទំហំ ៥ម × ៧ម និង ៧ម× ១០ម ត្រូវភ្លើងឆេះទាំងស្រុង ហើយឆ្លងរាលប៉ះពាល់ជញ្ជាំងផ្ទះជិតខាង ១ខ្នងទៀត តែបានជួយពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ២រសៀល ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។