ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលបន្តអនុវត្តការរិតបន្តឹងជាតិអាល់កុលគ្រឿងញៀននិងអាវុធជាតិផ្ទុះក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង

(បាត់ដំបង) ៖ កាលពីយប់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នង ការរងនិង ជាប្រធានក្រុមការងារបានដឹកនាំកម្លាំងនគរបាលចុះអនុវត្តការរិតបន្តឹងជាតិអាល់កុលគ្រឿងញៀននិងអាវុធជាតិផ្ទុះក្នុងភូមិសាស្រ្តខេត្តបាត់ដំបងពេលយប់នៅចំណុចខាងជើងរង្វង់មូលលោកតាដំបងក្រញ៉ូង ក្រុងបាត់ដំបង លទ្ធផលដូចខាងក្រោម ៖
១-ត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក
-យានយន្តសរុប ២៧៦គ្រឿង រថយន្ត ៧៥ គ្រឿង ម៉ូតូ ២០១ គ្រឿង
-ផាកពិន័យ ចេញប័ណ្ណត្រួតពិនិត្យបទល្មើសចេញពីម៉ាស៊ីន០៧សន្លឹក បង់ប្រាក់ ០១ សន្លឹក
-វាស់ជាតិអាល់កុលអ្នកបើកបរសរុប ២៤ គ្រឿង -អ្នកបើកបររថយន្ត ២០ នាក់(ពុំមានជាតិអាល់កុល )
-អ្នកបើកម៉ូតូ០៤នាក់(ពុំមានជាតិអាល់កុល)
២-ត្រួតពិនិត្យបទល្មើសគ្រឿងញៀន៖
-ធ្វើតេស្តលើអ្នកបើកម៉ូតូ ០៧ នាក់ (វិជ្ជមាន០២ នាក់) អនុវត្តតាមច្បាប់។
៣-ត្រួតពិនិត្យបទល្មើសអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ សរុប ២៧៦ គ្រឿង
-ម៉ូតូ ២០១ គ្រឿង
-រថយន្ត ៧៥ គ្រឿង

សមត្ថកិច្ចនគរបាលបន្តធ្វើសកម្មភាពនៅចំណុចគោ លដៅសំខាន់ៗក្នុងភូមិសាស្រ្តនានាទូទាំងខេត្តសំ ដៅ បង្ការ ទប់ស្កាត់និងបង្រ្កាបនូវរាល់បទល្មើសទាក់ទងនឹងសកម្មភាពខាងលើ ហើយបញ្ហានេះទាម ទារឱ្យមានការយោគ យល់ចំពោះអ្នកធ្វើដំណើរតាមដងផ្លូវ នៅពេលមានការស្នើសុំត្រួតពិនិត្យពីសម ត្ថកិច្ច និងទាមទារនូវការចូលរួម ពីមហាជនផងដែរដើម្បីឱ្យការបំពេញភារកិច្ចរបស់មន្រ្តីនគរបាលប្រកបដោយប្រសិទ្ធភាព ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។