ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកឆ្លងវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១០នាក់ទៀត

(ខេត្តព្រៃវែង) ត្រូវបានរកឃើញចំនួន ១០នាក់បន្ថែមទៀត នៅខេត្តព្រៃវែងថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗមានដូចជា៖

ស្រុកពាមរក៍ : ១នាក់
ស្រុកពាមជរ : ១នាក់
ស្រុកពារាំង : ១នាក់
ស្រុកស្វាយអន្ទរ : ១នាក់
ស្រុកបាភ្នំ : ២នាក់
ស្រុកសុីធរកណ្តាល : ២នាក់
ស្រុកព្រះស្តេច : ១នាក់
ស្រុកកំពង់ត្របែក : ១នាក់

អ្នកឆ្លងជំងឺកូវីដ-១៩ ខាងលើគឺជាអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន៧នាក់ និងមកពីប្រទេសថៃចំនួន៣នាក់។

ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

រដ្ធបាលខេត្តព្រៃវែង សូមបងប្អូន ចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍អោយបានល្អ ក្នុងការរាយការណ៍អំពីអ្នកប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។