ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០២នាក់ ដែលទើបធ្វើដំណើរ មកពីប្រទេសជប៉ុន

(ភ្នំពេញ) ÷នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់ ដែលទើបធ្វើ ដំណើរមកពីប្រទេសជប៉ុន។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង០២នាក់នោះ គឺ បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ អាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀន ស្វាយ ខេត្តកណ្ដាល និងបុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិរាំងដេកឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ពួកគាត់ទាំងពីរនាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះ ហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។