ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងម៉ូតូបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ

(ពោធិ៍សាត់) ៖ លោកអធិការនគរបាលស្រុកតាលោសែនជ័យ
សូមគោរពអនុញ្ញាតរាយការណ៍ជូន
លោកឧត្តមសេនីយ៍ទោ.ស.ថេង.ស្នងការនគរបាលខេត្តពោធិ៍សាត់ .ជាទីគោរពដ៏ខ្ពង់ខ្ពស់
I.នៅថ្ងៃទី 26 ខែមករា ឆ្នាំ 2024 វេលាម៉ោង 13 និង 35 នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន02នាក់ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកតាលោសែនជ័យចំនួន03នាក់
.ដឹកនាំដោយ
.អនុសេនីយ៍ឯកសុង សេរីវុធ ឋានៈ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ
.បានចុះត្រួតពិនិត្យរដ្ឋបាលការពារសន្តិសុខស្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំតាលោ ស្រុកតាលោសែនជ័យ
លុះដល់ចំណុចផ្លូវជប៉ុន ស្ថិតក្នុងភូមិរហាលទិល. ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
នៅវេលាម៉ោង 14ៈ 47នាទី។
I.សមត្ថកិច្ចយើងបានជួបមុខសញ្ញាសង្ស័យ01នាក់
ឈ្មោះសៀ សាក់ ភេទប្រុសអាយុ 18 ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងមានមធ្យោបាយម៉ូតូ01គ្រឿងម៉ាកហុងដាឌ្រីមសេ 125 ពណ៌ខ្មៅ.ស៊េរីឆ្នាំ 2019 គ្មានផ្លាកលេខ ហើយសមត្ថកិច្ចយើងសង្ស័យក៏បានឃាត់សួរនាំត្រួតពិនិត្យ ទាក់ទិននឹងពលរដ្ឋឈ្មោះសាញ់ លីម ភេទប្រុសអាយុ 34ឆ្នាំ រស់នៅភូមិថ្គោលតូច ឃុំអន្សារចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ .បានមកដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី 22 ខែមករា ឆ្នាំ 2024 ឱ្យសមត្ថកិច្ចយើងជួយធ្វើការស្រាវជ្រាវរក។
សមត្ថកិច្ចយើងបានពិនិត្យលើឯកសារវត្ថុតាងម៉ូតូនិងជនសង្ស័យឈ្មោះសៀ សាក់ ភេទប្រុសអាយុ 18 ឆ្នាំ មិនមានទីលំនៅពិតប្រាកដ ពិតជាមានពាក់ព័ន្ធករណីលួចយកម៉ូតូរបស់ឈ្មោះខាងលើ ដែលបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី 22 ខែមករាឆ្នាំ 2024 ពិតប្រាកដមែន។
ប៉ុន្តែជនសង្ស័យបានបម្លែងម៉ូតូដោះអាវម៉ូតូចេញ ដោះផ្លាកលេខ និងប្ដូរបំពង់ស៊ីមាំង។
.ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងម៉ូតូបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។
.ក្រោយមកសមត្ថកិច្ចយើងបានសុំគោលការណ៍ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាមរយៈលេខទូរសព្ទ 088.9697168 ចុះថ្ងៃទី26ខែមករាឆ្នាំ 2024 វេលាម៉ោង18ៈ29នាទី ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើជាបណ្ដោះអាសន្ន ធ្វើការស្រាវជ្រាវសួរនាំបន្តនិងបង្កសំណុំរឿងតាមនីតិវិធីច្បាប់។
.អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើ សូមលោក ឧត្តមសេនីយ៍ទោស្នងការ មេត្តាជ្រាបជារបាយការណ៍ ដោយសេចក្តីគោរព។
សូមអរគុណ
វ.ឯក.អ៊ុល.ហៃ

(ដោយព្រំ: ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។