ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលស្រុកកំរៀងរកឃេីញប្រហិតចម្រុះចំនួន​០២រ​ថ​យន្តខណៈពេលត្រួតពិនិត្យអាវុធ​ ជាតិផ្ទុះតាមដងផ្លូវក្នុងមូលដ្ឋាន

(បាត់ដំបង) ៖ កាលពីយប់ថ្ងៃទី៣១ខែមករាឆ្នាំ២០​២​៤វេលាម៉ោង ២៣ និង២០​នាទី នៅ​ ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះតាមបណ្ដោយផ្លូវជាតិ​លេខ 57Bចំណុចមុខប៉ុស្តិ៍នគរ បាលរដ្ឋបាលតាក្រីស្ថិតក្នុងភូមិកំប្រង់ឃុំតាក្រី ស្រុកកំ រៀងខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ វេ​ គឹមចត់​អ​ធិការនគរបាលស្រុកកំរៀង​ បាន ពិនិត្យរថយន្តចំនួន០២គ្រឿងដេីម្បីស្វែងរកអាវុធ​ ជាតិផ្ទុះនោះគឺ៖
១-រថយន្តម៉ាកហាមមឺ(Hum​mer)​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-X6472 បើកបរដោយឈ្មោះពេជ្រ ចន្ធីភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិស្វាយប៉ោ សង្កាត់ស្វា​យ​ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង មុខរបរលក់ដូរ(អ្នកបើកបរ)។
២-រថយន្តម៉ាករីវូ (TOYOTA Revo)ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-6336បើកបរដោយឈ្មោះពេជ្រ ពិសីភេទប្រុសអាយុ​១៩ឆ្នាំរស់នៅភូមិស្វាយប៉ោសង្កាត់​ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់​ដំបងមុខរបរសិស្ស(អ្នក បើកបរ)​ដែលមានឈ្មោះទី សុខភេទប្រុសអាយុ៣០ ឆ្នាំរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយ​មាស ខេត្តកំពត(អ្នករួមដំណេីរ)។

ពេលសមត្ថកិច្ចពិនិត្យលើរថយន្តទាំងពីរគ្រឿងឃើញមានប្រហិតចម្រុះខូចគុណភាពដឹកពេញរថយន្តនោះ។

ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នគរបាលស្រុកកំរៀងបានបញ្ជូនមកការិ យាល័យជំនាញនៅស្នងការដ្ឋាន​ ហេីយការិយាល័យនគរបាល ប្រឆាំ​ងបទល្មេីសសេដ្ឋកិច្ចបានដែលមា​ន​លោកវរសេនីយ៍ឯក​យី​ យក់សា ន​ ជានាយការិយាល័យ​ បាន​រៀបចំបញ្ជូនករណីនេះទៅកាន់មន្រ្តីជំ នាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាល មន្ទីរកសិកម្ម រុក្ខាប្រ ម៉ាញ់និងនេសាទខេត្តបាត់ដំបងចាត់​ ការបន្តតាមនីតិវិធី ច្បាប់៕ដោយព្រំហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។