ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់​ ករណីលួចម៉ូតូ នៅក្រុងខេមរភូមិន្ទ

(កោះកុង) ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ គង់ មនោនស្នងការនៃស្នងការដ្ធាននគរបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២២:៤០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនបាន​ជនសង្ស័យ​ ០២នាក់ប្រុស នៅចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយបាន​ធ្វើ​សកម្មភាព​ លួួច​ម៉ូតូ​ជនរងគ្រោះចតទុកនៅមុខផ្ទះ ភ្លេចដកសោចេញ។
១.ឈ្មោះកង កែវវាស្នា អាយុ៣៨ឆ្នាំ មុខរបកម្មករ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
២.ឈ្មោះហ៊ួ កុសល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបនេសាទ មានទីលំនៅភូមិ២ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ។
*វត្ថុតាងដកហូត:
ម៉ូតូម៉ាកHonda Click ពណ៍ស ស៊េរីឆ្នាំ២០១៩
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកសាងសុំណុំរឿងបញ្ចូនទៅផែនការងារព្រហ្មទណ្ឌ ចាត់ការបន្តតាមនិតិវិធីច្បាប់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។