ព័ត៌មានជាតិ

ល្បែងស៊ីសងច្រើនតាមអនឡាញប្រភេទកំពុងអុកឡុកស្រុកមង្គលបូរី ខណៈដែលអធិការក្រុង និងលោកស្នងការ ស្ងៀមឈឹង!

(បន្ទាយមានជ័យ) ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅស្រុកមង្គលបូរី ស្រែករអ៊ូរទាំ បំណងឲ្យឮដល់លោកអគ្គស្នងការនគរបាលជាតិ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយមើលលោកស្នងការខេត្តបន្ទាយមានជ័យ និងលោកអធិការស្រុកមង្គលបូរី ផង ពីព្រោះនៅស្រុកមង្គលបូរី សព្វថ្ងៃនេះពោរពេញដោយល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ លេងបៀរ និងមាន់ជល់តាមកញ្ចក់ទូរទស្សន៍ កំពុងតែកក្រើកយ៉ាងខ្លាំង ដែលស្ថិតនៅក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលកំពុងពង្វក់ដល់ពលរដ្ឋអោយឈ្លក់វង្វេងញៀនលេងល្បែង ដែលពេលនេះលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងលោកអធិការនគរបាលស្រុមង្គលបូរី មិនបង្ក្រាបទាល់តែសោះ។

មិនដឹងថា លោកទាំងពីរគិតផលប្រយោជន៍ផ្ទាល់ខ្លួន ឬក៏អសមត្ថភាព ទើបមិនបង្ក្រាបនោះទេ..!។

ជាក់ស្ដែងទីតាំងល្បែងស៊ីសងអនឡាញ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជ្រកហាងកាហ្វេ”សួគ៌ា” និងតារាងបាល់ជាដើម .. ដែលមានម្ចាស់ឈ្មោះ ស្រស់ បង្កប់ល្បែងជល់មាន់តាមអនឡាញ, តាមនៅរោងកាហ្វេគុយទាវ ដែលមាន កាហ្វេ” ជាដើម។

ទីតាំងទាំងនេះគឺរាប់តែមានវង់ល្បែងជាច្រើនទៀត ដែលកំពុងដំណើរការយ៉ាងសកម្ម និងជាចំហរគគ្រឹកគគ្រេង ដែលគេសង្កេតឃើញមានមន្ត្រីមានសមត្ថកិច្ច តែងតែចូលអើតឈ្ងោកនៅទីនោះញឹកញាប់ណាស់ដែរ។ នៅក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ក៏មានរង្វង់ល្បែងធំៗដែលគេខ្សឹបថា សម្រាប់អ្នកញៀនល្បែងសុីសង។ វង់ល្បែងធំៗទាំងនោះ ក៏ជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់របស់ពួកមន្ត្រីមានសមត្ថកិច្ច ហើយក៏ជាប្រភពនៃបទល្មើសចោរឆក់, ចោរប្លន់ដ៏សំបូរបែបនៅក្នុងស្រុកមង្គលបូរី នោះផងដែរ។ អាជ្ញាធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ យ៉ាងណាក៏ដោយ ត្រូវពលរដ្ឋអះអាងថា មិនភ្លើល្ងង់ទៅវ៉ៃបំបែកឆ្នាំងបាយខ្លួនឯងនោះទេ។

សព្វថ្ងៃនេះ ល្បែងស៊ីសងអនឡាញទាំងពីរប្រភេទខាង លើ កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន និងសុខសប្បាយរីករាយខ្លាំងណាស់ ព្រោះថៅកែកំពុងតែកើបប្រាក់ពីពលរដ្ឋញៀនល្បែង ដោយមិនរំខានដល់លោកស្នងការខេត្តបន្ទាយមានជ័យ និងលោកអធិការស្រុកមង្គលបូរីនោះទេ។

ហើយគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញឲ្យអនុវត្តនាពេលកន្លងមកនេះ ក៏គ្មានប្រសិទ្ធភាពដែរ។ ពោលគឺខេត្ដដែលធ្លាប់ពោពេញដោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានប្រែក្លាយទៅដោយភាពសំបូរបែបដោយល្បែងស៊ីសងអនឡាញទៅវិញ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។