ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋាន ស្រុកចំការលើ

(កំពង់ចាម) :នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល -ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សស្រុកចំការលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម។ ពិធីនេះក៏មការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត និង​ថ្នាក់ដឹកនាំ​ សមាជិក​ ​សមាជិកា​បកបក្សចូល ប្រមាណជាង ៥០០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការការគណបក្សឃុំតាអុង ស្រុកចំការលើ។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត អញ្ជើញអានខ្លឹមសារ នៃការផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងមតិចូលរួមចែករំលែកបទពិសោធន៍ របស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត ឯកឧត្ដម​​ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជន​ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់​ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។​

ឯកឧត្ដម​​ ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ បាន​ណែនាំ​ដល់​ ថ្នាក់ដឹកនាំមន្ត្រី​បក្ស​មូលដ្ឋានទាំងអស់​ បន្តយកចិត្តទុកដាក់​ដោះស្រាយ​​ការផ្តល់​សេវា​សំណូមពរ និង​សេវា​កាតព្វកិច្ច ជូន​បប្រជាពលរដ្ឋឱ្យដូចភ្លៀងរលឹម។ ឯកឧត្តម បន្តថា យើងត្រូវ​បេីក​វេទិកា​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដេីម្បី​ឲ្យ​បាន​ដឹង​ថា​ប្រជាពលរដ្ឋ​ខ្វះខាត​អ្វី​ ​និងត្រូវ​ការ​អ្វី​ ហេីយយើង​ត្រូវ​ដោះស្រាយ​ជូន​គាត់​។ លេីសពី​នោះ​ត្រូវ​បន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ គឺ​ត្រូវ​ខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស​ត្រូវ​ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត​ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។​ ហើយ​ត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់​ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា​ពលរដ្ឋ​ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។​ ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា​ឲ្យដូចភ្លៀងរលឹម។ លេីសពី​នោះ​ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា​ពលរដ្ឋ​ ក្នុងការថែទាំសមិទ្ធផលនោះ ផងដែរ​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។