ព័ត៌មានជាតិ

នៅថ្ងៃទី៣០ ខែមិថុនា កម្ពុជាបន្តរកឃើញករណីជំងឺកូវីដ-១៩បសរុបចំនួន១​១៣០​នាក់​ សះស្បើយ៦៧០នាក់ និងស្លាប់ថ្មី២៧នាក់!

(ភ្នំពេញ) រហូតដល់ថ្ងៃទី៣០មិថុនា​២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន​១១៣០នាក់​ (ឆ្លងសហគមន៍៩៩១​និង​នាំចូល១៣៩) និងមានជាសះស្បើយ​៦៧០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​៥០៣៨៥នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន៤៤១៤៣នាក់​​​​​​​​​​​​​​​​​និង ស្លាប់ថ្មី២៧នាក់សរុបស្លាប់៦០២នាក់។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ឬជែល​។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។