ព័ត៌មានជាតិ

អភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងខេត្តកំពង់ចាម ជាថវិកា និងសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមនឹងគ្រឿងឧបភោគ បរិភោគ

(កំពង់ចាម) រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងខេត្តកំពង់ចាម ជាថវិកា និងសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមនឹងគ្រឿងឧបភោគ បរិភោគ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះ លោក ឈុន ស្រ៊ា និងលោកស្រី ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈតេលា សាខាខេត្តកំពង់ចាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាមនាពេលនេះ ដើម្បីជួយឧបត្ថម្ភដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងបានចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។

ឯកឧត្តម អភិបាលខេត្ត បន្តថាអំណោយនាពេលនេះ គឺបានឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះបាមនឹងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃ។

អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន÷ ថវិកាចំនួន ១.០០០ដុល្លា អង្ករ២តោន ទឹកបរិសុទ្ធ៥០កេស ម៉ាស់ចំនួន១០.០០០ម៉ាស់ អាល់កុលចំនួន៧កាន និងមីម៉ាម៉ាចំនួន៥កេសធំ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។